ប្រហែលជាវីដេអូនេះហើយ ដែលធ្វើឲ្យគេបាញ់សម្លាប់លោក កែម ឡី ចុងក្រោយនេះ។ ឯកសារនេះ ដកស្រង់ពីបទសម្ភាសន៍មួយ ជាមួយលោក កែម ឡី តាមវិទ្យុ និងទូរទស្សន៍ អាស៊ីសេរី កាលពីថ្ងៃ ០៨ កក្កដា ២០១៦ គឺ ២ ថ្ងៃប៉ុណ្ណោះមុនគេបាញ់សម្លាប់លោក កែម ឡី។ បទសម្ភាសន៍លោក កែម ឡី នេះ ស្តីអំពីរបាយការណ៍ ដែលអង្គការអន្តរជាតិប្រឆាំងអំពើពុករលួយ Global Witness ទើបតែបញ្ចេញ ហើយដែលផ្តល់ពត៌មានដ៏សំខាន់ អំពីក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្តោបក្តាប់សេដ្ឋកិច្ចនៃប្រទេសកម្ពុជា ដោយប្រើអំណាចយ៉ាងខុសច្បាប់ តាមរយៈអំពើពុករលួយជាប្រព័ន្ធ ដែលជាហេតុធ្វើឲ្យប្រជារាស្ត្រខ្មែរភាគច្រើនក្ររហេមរហាម។


Similar Videos

0 comments:

Note: Only a member of this blog may post a comment.